ការបោះឆ្នោតនៅថ្ងៃទី 3 ខែមីនា ឆ្នាំ 2020 នឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ។ ដោយសារអ្នកចុះឈ្មោះជិតដល់ថ្ងៃបោះឆ្នោតហើយ អ្នកនឹងត្រូវបញ្ចប់តាមរយៈ ដំណើរការចុះឈ្មោះបោះឆ្នោតនៅថ្ងៃតែមួយ និងស្នើសុំសន្លឹកឆ្នោតរបស់អ្នកដោយផ្ទាល់នៅទីតាំងបោះឆ្នោត ឬការិយាយល័យបោះឆ្នោតក្នុងតំបន់របស់អ្នក។ ដើម្បីរកមើលបញ្ជីទីតាំងដែលអ្នកបោះឆ្នោត សូមចូលទៅកាន់៖ https://www.sos.ca.gov/elections/polling-place

ការចុះឈ្មោះអ្នកបោះឆ្នោតរដ្ឋកាលីហ្វ័រនីញ៉ាតាមអ៊ិនទ័រណិត

សូមស្វាគមន៍មកវ៉ឹបសៃត៍ ការចុះឈ្មោះអ្នកបោះឆ្នោតរដ្ឋកាលីហ្វ័រនីញ៉ាតាមអ៊ិនទ័រណិត

ចំណង់ភាសា

បើសិនអ្នកចង់បន្ដជាភាសាមួយក្រៅពីខ្មែរ សូមជ្រើសភាសារបស់អ្នកនៅខាងក្រោម។

អ្នកចូលរួម Safe at Home (សុវត្ថិភាពនៅគេហដ្ឋាន)

សូមកុំប្រើក្រដាសបំពេញនេះ សំរាប់ចុះឈ្មោះ ឬចុះឈ្មោះសាថ្មី ដើម្បីបោះឆ្នោតឡើយ បើសិនអ្នកបានចុះឈ្មោះក្នុងកម្មវិធីអាសយដ្ឋាន ជាសំងាត់ ដូចជា Safe at Home (សុវត្ថិភាពនៅគេហដ្ឋាន)។ បើការចែកចាយអាសយដ្ឋានរបស់អ្នក អាចនាំឲ្យអ្នកមានគ្រោះថ្នាក់ដែលយាយីអាយុជីវិត ត្បិតអ្នកអាចនឹងមានសិទ្ធិចុះឈ្មោះបោះឆ្នោតដោយសំងាត់។

សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងកម្មវិធី Safe at Home តាមលេខ (877) 322-5227 ឬ មើល www.sos.ca.gov/registries/safe-home/

ពេលកំណត់ការចុះឈ្មោះ

ប្រសិនបើអ្នកកំពុងចុះឈ្មោះ ឬចុះឈ្មោះឡើងវិញតិចជាងរយៈពេល 15 ថ្ងៃមុនការបោះឆ្នោត អ្នកនឹងត្រូវបញ្ចប់ ដំណើរការចុះឈ្មោះបោះឆ្នោតនៅថ្ងៃតែមួយតាមរយៈ និងស្នើសុំសន្លឹករបស់អ្នកដោយផ្ទាល់នៅទីតាំងបោះឆ្នោត ឬការិយាល័យបោះឆ្នោតក្នុងតំបន់របស់អ្នក។

សម្រាប់ព័ត៌មានបន្ថែមអំពីការចុះឈ្មោះបោះឆ្នោត និងទីតាំងបោះឆ្នោត សូមទាក់ទងរបស់អ្នកតាមរយៈ មន្ត្រីរៀបចំការបោះឆ្នោតក្នុងតំបន់

អ្នកនឹងត្រូវការអ្វី

ដើម្បីចុះឈ្មោះតាមអ៊ិនទ័រណិត អ្នកនឹងត្រូវការ

  • លិខិតបើកបររដ្ឋកាលីហ្វ័រនីញ៉ារបស់អ្នក ឬ លេខអត្ដសញ្ញាណប័ណ្ណរដ្ឋកាលីហ្វ័រនីញ៉ា,
  • លេខបួនខ្ទង់ចុងក្រោយនៃលេខសូស្យ៉ាល់សឹគ្យួរិទីរបស់អ្នក និង
  • ខែថ្ងៃឆ្នាំកំណើតរបស់អ្នក។

ព័ត៌មានរបស់អ្នកនឹងបានផ្ដល់ទៅ ក្រសួងរថយន្ដ (Department of Motor Vehicles, DMV) រដ្ឋកាលីហ្វ័រនីញ៉ា ដើម្បីយកសំណៅ នៃហត្ថលេខា DMV របស់អ្នក។

ប្រសិនបើអ្នកមិនមានបណ្ណបើកបរ ឬអត្តសញ្ញាណបណ្ណរដ្ឋកាលីហ្វញ៉ាទេ អ្នកនៅតែអាចប្រើទម្រង់បែបបទនេះ ដើម្បីចុះឈ្មោះបោះឆ្នោតបានដដែល។ ប៉ុន្តែអ្នកនឹងត្រូវអនុវត្តជំហានបន្ថែម ដើម្បីបញ្ចប់ការចុះឈ្មោះបោះឆ្នោតរបស់អ្នក។

ព័ត៌មានបន្ថែម

ពិនិត្យមើល ប្រសិនបើអ្នក បានចុះឈ្មោះបោះឆ្នោត ហើយប្រសិនបើដូច្នោះ តើនៅក្នុងតំបន់អ្វី។

បើសិនអ្នកមានអាយុ 16 ឬ 17 ឆ្នាំ អ្នកអាចប្រើពាក្យសុំចុះឈ្មោះតាមបណ្ដាញនេះ ដើម្បីចុះឈ្មោះបោះឆ្នោតជាមុន។

សំរាប់ព័ត៌មានបន្ថែមអំពីការចុះឈ្មោះបោះឆ្នោត អ្នកអាចចូលមើល សំណួរដែលបានសួរជាញឹកញាប់ របស់រដ្ឋលេខាធិការ (Frequently Asked Questions)

តើមានសំណួរ ឬចង់រាយការណ៍ពីការគៃបន្លំឬទេ?

ទូរស័ព្ទទៅលេខពិសេសអ្នកបោះឆ្នោតរបស់រដ្ឋលេខាធិការ តាមលេខ (888) 345-4917ការិយាល័យបោះឆ្នោតខោនធីរបស់អ្នក