ការចុះឈ្មោះអ្នកបោះឆ្នោតរដ្ឋកាលីហ្វ័រនីញ៉ាតាមអ៊ិនទ័រណិត
សូមស្វាគមន៍មកវ៉ឹបសៃត៍ ការចុះឈ្មោះអ្នកបោះឆ្នោតរដ្ឋកាលីហ្វ័រនីញ៉ាតាមអ៊ិនទ័រណិត
អ្នកចូលរួម Safe at Home (សុវត្ថិភាពនៅគេហដ្ឋាន)
សូមកុំប្រើក្រដាសបំពេញនេះ សំរាប់ចុះឈ្មោះ ឬចុះឈ្មោះសាថ្មី ដើម្បីបោះឆ្នោតឡើយ បើសិនអ្នកបានចុះឈ្មោះក្នុងកម្មវិធីអាសយដ្ឋាន ជាសំងាត់ ដូចជា Safe at Home (សុវត្ថិភាពនៅគេហដ្ឋាន)។ បើការចែកចាយអាសយដ្ឋានរបស់អ្នក អាចនាំឲ្យអ្នកមានគ្រោះថ្នាក់ដែលយាយីអាយុជីវិត ត្បិតអ្នកអាចនឹងមានសិទ្ធិចុះឈ្មោះបោះឆ្នោតដោយសំងាត់។
សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងកម្មវិធី Safe at Home តាមលេខ (877) 322-5227 ឬ មើល www.sos.ca.gov/registries/safe-home/។
ពេលកំណត់ការចុះឈ្មោះ
ប្រសិនបើអ្នកកំពុងចុះឈ្មោះ ឬចុះឈ្មោះឡើងវិញតិចជាងរយៈពេល 15 ថ្ងៃមុនការបោះឆ្នោត អ្នកនឹងត្រូវបញ្ចប់ ដំណើរការចុះឈ្មោះបោះឆ្នោតនៅថ្ងៃតែមួយតាមរយៈ និងស្នើសុំសន្លឹករបស់អ្នកដោយផ្ទាល់នៅទីតាំងបោះឆ្នោត ឬការិយាល័យបោះឆ្នោតក្នុងតំបន់របស់អ្នក។
សម្រាប់ព័ត៌មានបន្ថែមអំពីការចុះឈ្មោះបោះឆ្នោត និងទីតាំងបោះឆ្នោត សូមទាក់ទងរបស់អ្នកតាមរយៈ មន្ត្រីរៀបចំការបោះឆ្នោតក្នុងតំបន់។
អ្នកនឹងត្រូវការអ្វី
ដើម្បីចុះឈ្មោះតាមអ៊ិនទ័រណិត អ្នកនឹងត្រូវការ
- លិខិតបើកបររដ្ឋកាលីហ្វ័រនីញ៉ារបស់អ្នក ឬ លេខអត្ដសញ្ញាណប័ណ្ណរដ្ឋកាលីហ្វ័រនីញ៉ា,
- លេខបួនខ្ទង់ចុងក្រោយនៃលេខសូស្យ៉ាល់សឹគ្យួរិទីរបស់អ្នក និង
- ខែថ្ងៃឆ្នាំកំណើតរបស់អ្នក។
ព័ត៌មានរបស់អ្នកនឹងបានផ្ដល់ទៅ ក្រសួងរថយន្ដ (Department of Motor Vehicles, DMV) រដ្ឋកាលីហ្វ័រនីញ៉ា ដើម្បីយកសំណៅ នៃហត្ថលេខា DMV របស់អ្នក។
ប្រសិនបើអ្នកមិនមានបណ្ណបើកបរ ឬអត្តសញ្ញាណបណ្ណរដ្ឋកាលីហ្វញ៉ាទេ អ្នកនៅតែអាចប្រើទម្រង់បែបបទនេះ ដើម្បីចុះឈ្មោះបោះឆ្នោតបានដដែល។ ប៉ុន្តែអ្នកនឹងត្រូវអនុវត្តជំហានបន្ថែម ដើម្បីបញ្ចប់ការចុះឈ្មោះបោះឆ្នោតរបស់អ្នក។
ព័ត៌មានបន្ថែម
ពិនិត្យមើល ប្រសិនបើអ្នក បានចុះឈ្មោះបោះឆ្នោត ហើយប្រសិនបើដូច្នោះ តើនៅក្នុងតំបន់អ្វី។
បើសិនអ្នកមានអាយុ 16 ឬ 17 ឆ្នាំ អ្នកអាចប្រើពាក្យសុំចុះឈ្មោះតាមបណ្ដាញនេះ ដើម្បីចុះឈ្មោះបោះឆ្នោតជាមុន។
សំរាប់ព័ត៌មានបន្ថែមអំពីការចុះឈ្មោះបោះឆ្នោត អ្នកអាចចូលមើល សំណួរដែលបានសួរជាញឹកញាប់ របស់រដ្ឋលេខាធិការ (Frequently Asked Questions)។
តើមានសំណួរ ឬចង់រាយការណ៍ពីការគៃបន្លំឬទេ?
ទូរស័ព្ទទៅលេខពិសេសអ្នកបោះឆ្នោតរបស់រដ្ឋលេខាធិការ តាមលេខ (888) 345-4917 ឬ ការិយាល័យបោះឆ្នោតខោនធីរបស់អ្នក។