ជំនួយវ៉ឹបសៃត៍
ទំព័រនេះផ្ដល់ព័ត៌មានស្ដីពីសេចក្ដីដំរូវការមើលវ៉ឹបសៃត៍បានប្រសើរបំផុត សំរាប់ការចុះឈ្មោះអ្នកបោះឆ្នោតរដ្ឋកាលីហ្វ័រនីញ៉ា តាមអ៊ិនទ័រណិត (California Online Voter Registration, COVR)។
សេចក្ដីដំរូវប្រាវសឺរ
គាំទ្រប្រាវសឺរ
ការដាក់ពាក្យសុំ COVR ធ្វើការបានល្អបំផុត នៅពេលអ្នកប្រើ Microsoft Internet Explorer (IE) 8.0 ឬខ្ពស់ជាង, Opera 10 ឬខ្ពស់ជាង ឬកំណែថ្មីបំផុតនៃ Google Chrome, Mozilla Firefox, ឬ Safari។ បើអ្នកប្រើកំណែចាស់នៃប្រាវសឺរណាមួយទាំងនេះ អ្នកអាចនឹងត្រូវដំឡើងទៅកំណែថ្មីបំផុត។ ដើម្បីដំឡើងប្រាវសឺររបស់អ្នក សូមចូលទៅ https://browsehappy.com/។
JavaScript
ការដាក់ពាក្យសុំ COVR ត្រូវការ JavaScript ឲ្យបានបង្អាច (enabled) នៅក្នុងប្រាវសឺររបស់អ្នក។ បើសិន JavaScript មិនបានបង្អាចទេ អ្នកនឹងមិនអាចបំពេញការចុះឈ្មោះរបស់អ្នក ដោយប្រើការដាក់ពាក្យសុំតាមអ៊ិនទ័រណិត របស់យើងបានឡើយ។ អ្នកអាច ទាញយកក្រដាសបំពេញការចុះឈ្មោះ ដែលអាចផ្ដិតបាន ដើម្បីបំពេញ និងផ្ញើ។
ប្រដាប់អាន PDF
ការដាក់ពាក្យសុំ COVR មានតភ្ជាប់ទៅ ទំរង់ឯកសារអាចចល័តបាន (Portable Document Format, PDF) ដែលមិនអាចបើក បានដោយខ្លួនវា ដោយប្រាវសឺររបស់អ្នកឡើយ។ ដើម្បីទាញយក និងបញ្ចូលប្រដាប់អាន PDF អ្នកអាចចូលទៅ :
- Acrobat Reader ដោយ Adobe - គ្រប់បែបទាំងអស់
- PDF Download (ទាញយក) ដោយ Nitro PDF Software - គ្រប់បែបទាំងអស់
ការប្រើ ការដាក់ពាក្យសុំ COVR
ការប្រើប្រដាប់អានទស្សនរូប
បើអ្នកមិនអាចជឿនទៅទំព័របន្ទាប់ទៀតបានទេ ពីព្រោះសំណួរបានដំរូវបានខានឆ្លើយ។ ដើម្បីជឿនទៅមុខទៀត សូមអានទំព័រជាសាថ្មី ចេញពីប៉ែកខាងលើ ដើម្បីស្ដាប់សេចក្ដីណែនាំ ឬសារស័ព្ទរំលឹក សំរាប់ជួយក្នុងការបំពេញសំណួរ។ កាលណាបានឆ្លើយសំណួររួចហើយ ការដាក់ពាក្យសុំនឹងអនុញ្ញាតឲ្យអ្នកជឿនទៅទំព័របន្ទាប់ទៀត ក្នុងការសំភាសន៍។
អក្សរពិសេស
ការដាក់ពាក្យសុំ COVR ទទួលយកតែអក្សរអង់គ្លេស (ដូចជា a, b, c, 1, 2, 3) ហើយមិនទទួលយកអក្សរពិសេសអ្វីមួយនៅខាងក្រោម ឡើយ :
~ $ % ^ & * ( ) + = [ ] { } < > ? / \ |
លេវប្រាវសឺរ "បកក្រោយ"
ប្រើលេវ "ពីមុន" និង "បន្ទាប់" ក្នុងការដាក់ពាក្យសុំចុះឈ្មោះ និងមិនមែនលេវប្រាវសឺរ "បកក្រោយ" ទេ។
រដ្ឋលេខាធិការរដ្ឋកាលីហ្វ័រនីញ៉ា មិនទទួលខុសត្រូវចំពោះបញ្ហាគ្រឿងរឹង ឬគ្រឿងទន់ ដែលបណ្ដាលមកពីការបញ្ចូលកម្មវិធីនៃភាគី ទីបីឡើយ រួមទាំង វ៉ឹបប្រាវសឺរ, សៀត-ចូល, ឬការទាញយផ្សេងទៀតដែលបានឲ្យយោបល់ឡើយ។