ភាពឯកជន

រដ្ឋលេខាធិការរដ្ឋកាលីហ្វ័រនីញ៉ា គោរពសិទ្ធិរបស់អ្នកចំពោះភាពឯកជន នៅពេលមើលទំព័រទាំងឡាយនៅលើគេហ៍អ៊ិនទ័រណិតរបស់ យើង។ យើងមិនសង្កេតមើល ឬប្រមូលព័ត៌មានអ្វីមួយ អំពីភ្ញៀវម្នាក់ៗដែលចូលមើលគេហ៍អ៊ិនទ័រណិតរបស់យើងឡើយ លើកលែងតែក្នុងកាលៈទេសៈខ្លះ នៅពេលអាចនឹងត្រូវការជំនួយខាងបច្ចេកទេស។

ដើម្បីធ្វើឲ្យប្រាកដថា មនុស្សយ៉ាងច្រើនបំផុតអាចមើលគេហ៍របស់យើងបាន យើងមិនសង្កេតមើលចំនួនសរុបនៃភ្ញៀវ ទៅនឹងទំព័រ ផ្សេងទៀតនៃគេហ៍របស់យើងទេ និងក៏តាមដានប្រភេទផ្សេងៗនៃវ៉ឹបប្រាវសឺរ ដែលបានប្រើដោយអតិថិជនរបស់យើងឡើយ។

លុះត្រាតែបានផាត់ចេញដោយ ក្រិត្យកំណត់ត្រាសាធារណៈរដ្ឋកាលីហ្វ័រនីញ៉ា (California Public Records Act) ឬច្បាប់រដ្ឋផ្សេងទៀត នោះព័ត៌មានភាគច្រើនដែលមានលើឯកសារ មាននៅការិយាល័យរបស់រដ្ឋលេខាធិការ ទោះបើជាអេឡិកត្រូនិក ឬជាផ្ទាល់មុខ គឺបើកសំរាប់សាធារណជន។ សេចក្ដីថ្លែងនៃភាពឯកជននេះ មិនកែប្រែលទ្ធភាពចូលមើលរបស់សាធារណៈ នូវព័ត៌មាននោះទេ។

ព័ត៌មានការចុះឈ្មោះអ្នកបោះឆ្នោត

បញ្ជីការចុះឈ្មោះអ្នកបោះឆ្នោត គឺពុំមានសំរាប់សាធារណជនទូទៅទេ។ តែជាយ៉ាងណាមិញ ច្បាប់រដ្ឋកាលីហ្វ័រនីញ៉ា អនុញ្ញាតឲ្យបញ្ចេញព័ត៌មានអ្នកបោះឆ្នោតខ្លះ ទៅឲ្យសមាជិកអង្គនីតិបញ្ញត្ដិ ឬសភាអាមេរិក, ឬទៅឲ្យបេក្ខជនណាម្នាក់, គណៈកម្មាធិការណាមួយ សំរាប់ ឬជំទាស់នឹងវិធានការសន្លឹកឆ្នោតដែលបានស្នើ, មនុស្សណាម្នាក់ សំរាប់ការបោះឆ្នោត, ខាងការសិក្សា, ខាងសារព័ត៌មាន, ឬសំរាប់គោលបំណងនយោបាយ, ឬសំរាប់គោលបំណងនៃរដ្ឋាភិបាល។ សូម្បីតែក្នុងករណីទាំងនេះក្ដី ក៏ប្រការមួយចំនួននៅតែជាសំងាត់ដដែល និងមិនត្រូវបានផ្ដល់ទៅឲ្យអ្នកស្នើសុំណាម្នាក់នូវ : លេខសូស្យ៉ាល់សឹគ្យួរិទីរបស់អ្នក, លេខលិខិតបើកបររបស់អ្នក, និងហត្ថលេខារបស់អ្នក។